#57-59Eo, Jawaharlal Nehru(215), ផ្សារដេប៉ូ​ ២, ខ័ំណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទមកយើងថ្ងៃនេះ 092 81 81 16

GUM DISEASE TREATMENT

GUM DISEASE TREATMENT

  • Gum Disease ជំងឺអញ្ចាញធ្មេញ

ជំងឺអញ្ចាញធ្មេញគឺជាបញ្ហាថែទាំធ្មេញដ៏សំខាន់មួយដែលបានប៉ះពាល់ដល់សុខភាពប្រជាជន ហើយមូលហេតុចម្បងគឺបង្ករដោយពពួកបាក់តេរី (Plaque) ដែលស្ថិតនៅជិត ឬក្រោមជើងអញ្ចាញធ្មេញ ។ ការលាកអញ្ចាញតិចតួច គឺហៅថា រោគអញ្ចាញធ្មេញហើយបណ្តាលអោយមានណមអញ្ចាញពេលដុះធ្មេញ ហើមអញ្ចាញ និងមានឡើងក្រហមនូវចំនុចជាលិការអញ្ចាញធ្មេញ ។ ការលាកអញ្ចាញធ្ងន់ធ្ងរ អាចវិវត្តន៍ ទៅរកការបង្ករខ្ទុះ ការង្គើរនៃធ្មេញ ហើយនឹងអាចបណ្តាលអោយបាត់បង់ធ្មេញ ។ ជំងឺនេះ អាចធ្វើអោយទីតាំងផ្សេងៗ នៅក្នុងមាត់រងការបំផ្លិចបំផ្លាញ ។ ប្រសិនបើការរកឃើញពីរោគសញ្ញា នៃជំងឺអញ្ចាញដំណាក់កាលណាមួយបានលឿន គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកមានជំងឺ អញ្ចាញធ្មេញ ។