#57-59Eo, Jawaharlal Nehru(215), ផ្សារដេប៉ូ​ ២, ខ័ំណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទមកយើងថ្ងៃនេះ 092 81 81 16

ORAL SURGERY

ORAL SURGERY

Oral Surgery ការវះកាត់
ចំពោះការវះកាត់ ការណែនាំគឺដូចទៅនឹងការណែនាំដូចការដកធ្មេញដែរ ប៉ុន្តែគ្រាន់តែមានបន្ថែមនូវការណែនាំនូវចំនុចខាងក្រោមដូចជា៖
1. នៅថ្ងៃទី១ ក្រោយការវះកាត់រួច ទោះបីជាមានការហើម ឬមិនមានការហើម លោកអ្នកគួរធ្វើការស្អំទឹកកកដែលរុំដោយកន្សែងស្អាត ទៅជិតតំបន់ដែលមានមុខរបួស ដើម្បីកាត់បន្ថយការហើម ដោយស្អំដកៗ ហាមដាច់ខាតការដាក់ដុំទឹកកកផ្អឹប នៅមួយកន្លែង ។
2. ជាធម្មតាការហើម នឹងកើតមាននៅថ្ងៃបន្ទាប់ពីការវះកាត់ នឹងអាចបន្តររហូត១សប្តាហ៍ នៅក្នុងកំឡុងពេលនេះ លោកអ្នកពុំអនុញ្ញាតអោយលេងកីឡា ធ្ងន់ៗ ឬហែលទឹកឡើយ ។
3. ក្នុងកំឡុងពេលសប្តាហ៍ដំបូងអ្នកគួរ ជ្រើសរើសរបបអាហារណាដែលទន់ៗ
4. ត្រូវអញ្ជើញត្រឡប់ទៅជួបគ្រូពេទ្យរបស់អ្នកវិញបន្ទាប់ពីវះកាត់បាន១សប្តាហ៍ដើម្បីកាត់ជេសចេញ ។